ក្រុមហ៊ុនអចលនទ្រព្យ រ៉ាយស៍ អ៊ីនវេសមែនធ៍ ឯ.ក - RISE INVESTMENT CO., LTD.

All Posts in Category: Market Updates

តើមានប្រភេទប្លង់កម្មសិទ្ធិអ្វីខ្លះក្នុងប្រទេសកម្ពុជា?​

គំរូសន្លឹកប័ណ្ណចាស់ និងប័ណ្ណថ្មីដោយ: ថ្មីៗ​មុនពេល​យើង​ចាប់ផ្តើម យើង​ត្រូវ​ស្វែងយល់​ពី​គោលការណ៍​គ្រឹះ​មួយ នៅពេល​និយាយ​អំពី​អចលនទ្រព្យ និង​កម្មសិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​។ យោងតាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា មានតែ​ជនជាតិ​កម្ពុជា​ប៉ុណ្ណោះ ដែល​អាច​កាន់កាប់​ដី និង​ផ្ទះ​ជាប់​ដី នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ទោះយ៉ាងណា​ក៏ដោយ ជនបរទេស​នៅតែ​អាច​កាន់កាប់​អចលនទ្រព្យ ក្នុង​កម្រិត​ណាមួយ ប្រសិនបើ​ពួកគេ​បាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​។​ ​កម្មសិទ្ធិ​អចលនទ្រព្យ​បច្ចុប្បន្ន ត្រូវបាន​ធានា​សុវត្ថិភាព​ដោយ​ប័ណ្ណ​មួយ ក្នុងចំណោម ៤ ទម្រង់ នៃ​ប័ណ្ណកម្មសិទ្ធិ​ក្នុងប្រទេស​កម្ពុជា ដែលមាន​ដូចជា​៖​ប្លង់រឹង ប្លង់​ទន់ ប្លង់រឹង​ប្រព័ន្ធ និង​ប័ណ្ណ​កម្មសិទ្ធិរួម​ឯកជន ក្នុង​អគារ​សហកម្មសិទ្ធិ ឬ​ត្រូវបាន​គេ​ស្គាល់​ថា​ប័ណ្ណ​កម្មសិទ្ធិរួម​។​​យើង​នឹង​ផ្តល់ជូន​លោកអ្នក នូវ​ចំណុច​សំខាន់ៗ​ដែល​ត្រូវ​ស្វែងយល់​ដូចខាងក្រោម​៖ ​ប្រភេទ​ផ្សេងៗ​គ្នា​នៃ​ប្លង់​កម្មសិទ្ធិ​អចលនទ្រព្យ​នៅ​កម្ពុជា​១) ប្លង់រឹង​៖ ​ប្លង់រឹង មាន​ភាពរឹងមាំ​ខ្លាំង​បំផុត លើ​ការកាន់កាប់​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា ហើយ​គឺជា​ប័ណ្ណកម្មសិទ្ធិ​ដែល​ល្អ​បំផុត ក្នុងប្រទេស​កម្ពុជា​។ ក្នុងករណី​ដែលមាន​ជម្លោះ រវាង​អ្នក​ដែល​កាន់កាប់​ប្លង់រឹង និង​អ្នក​កាន់​ប្លង់​ទន់ នោះ​ម្ចាស់​ដែលមាន​ប្លង់រឹង នឹង​ឈ្នះ​នៅលើ​វិវាទ​នេះ​។ ​ប្លង់រឹង គឺជា​ប័ណ្ណកម្មសិទ្ធិ ដែល​ផ្ដល់​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​។ វា​មាន​ព័ត៌មាន​លម្អិត ដែល​បានទទួល​ស្គាល់ និង​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ថ្នាក់ជាតិ ជាមួយនឹង​ការិយាល័យ​សុរិយោដី​។​ ​ពន្ធ​លើ​ការផ្ទេរកម្មសិទ្ធិ ត្រូវបាន​កាត់​ចំនួន​៤% នៃ​តម្លៃ​អចលនទ្រព្យ​សរុប នៅពេល​ដែលមាន​ការផ្ទេ​រណា​មួយ​ធ្វើឡើង ហើយ​ការផ្ទេរ​ប្លង់រឹង ជាទូទៅ​ធ្វើឡើង​ក្នុង​រយៈពេល​១២        សប្តាហ៍​។ គួរ​ជ្រាបថា ជនបរទេស មិន​អនុញ្ញាតឱ្យ​កាន់កាប់​ប្លង់រឹង​ឡើយ​។ ស្វែងយល់​លម្អិត​ពី​ប្លង់រឹង​នៅ​កម្ពុជា…

Read More

ឱកាសល្អ សម្រាប់អ្នកវិនិយោគខុនដូ

ឧកញ៉ាគីម ហ៊ាង៖ ២០ឆ្នាំទៀត ខ្មែរយើងនឹងរស់នៅខុនដូច្រើនមិនខាន ទំនោរនៃការរស់នៅខុនដូនៅកម្ពុជាយើងហាក់ជានិន្នាការថ្មី សម្រាប់ប្រជាពលរដ្ឋខ្មែរយើង ដោយសារតែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅនិយមរស់នៅផ្ទះច្រើននៅឡើយ។ បើគេប្រៀធៀបអ្នករស់នៅខុនដូសព្វថ្ងៃ គេឃើញមានជនបរទេសរស់នៅច្រើនជាងខ្មែរយើង ក៏ប៉ុន្តែទំនោររស់នៅបែបស៊ីវិស័យនេះ ត្រូវបានអ្នកជំនាញលើកឡើងថា មិនយូរទេប្រជាពលរដ្ឋខ្មែរយើងនឹងងាកមករស់នៅខុនដូច្រើនមិនខាន។ មូលហេតុដែលប្រជាពលរដ្ឋខ្មែររស់នៅខូនដូច្រើន ដោយសារតែនៅកណ្តាលក្រុង មានភាពងាយស្រួលរស់នៅ ងាយស្រួលចេញដំណើរទៅធ្វើការ ទីប្រជុំជនសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយរស់នៅស្ងៀមស្ងាត់បែបឯកជន។ លោកឧកញ៉ាបញ្ជាក់ថា ២០ឆ្នាំទៀត ខណ្ឌណាក៏មានខុនដូដែរ។ មូលហេតុដោយសារតែដីមានតម្លៃថ្លៃ មិនអាចសង់ផ្ទះល្វែងបានតទៅទៀត។ ដូចជានៅបឹងកេងកងដី១ម៉ែត្រការ៉េ៥,០០០ដុល្លារ សង់ផ្ទះល្វែងអត់កើតទេ មានតែសាងសង់ខុនដូ ហើយនៅទួកគោតម្លៃដី១ម៉ែត្រការ៉េ២,៣០០ទៅ២,៥០០ដុល្លារ គេច្បាស់ជាទិញដីវាយផ្ទះចោល ហើយសង់ខុនដូ១០ជាន់ទៅ២០ជាន់មិនខាន។ដោយឡែកនៅសែនសុខ កន្លែងខ្លះអាចនៅសង់ផ្ទះល្វែងបាន តែបើឡើងដល់៣,០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ច្បាស់ជាគេចាប់ផ្តើមសង់ខុនដូវិញម្តង ហើយលែងមានផ្ទះល្វែងហើយ។ សូមបញ្ជាក់ថា អ្នកជំនាញអចលនទ្រព្យជាច្រើន បានអះអាងស្រដៀងគ្នាថា ប្រជាពលរដ្ឋខ្មែរជាច្រើន បានចាប់ផ្តើមរស់នៅខុនដូច្រើនឡើងៗ។ ហើយនៅថ្ងៃអនាគតច្បាស់ជាអ្នករស់នៅខុនដូភាគច្រើនសុទ្ធតែជាខ្មែរ ហើយបរទេសនិងមានភាគរយតិចវិញម្តង៕

Read More
1 2 3
Select a language »