គំរូសន្លឹកប័ណ្ណចាស់ និងប័ណ្ណថ្មីដោយ: ថ្មីៗមុនពេលយើងចាប់ផ្តើម យើងត្រូវស្វែងយល់ពីគោលការណ៍គ្រឹះមួយ នៅពេលនិយាយអំពីអចលនទ្រព្យ និងកម្មសិទ្ធិដីធ្លីនៅកម្ពុជា។ យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា មានតែជនជាតិកម្ពុជាប៉ុណ្ណោះ ដែលអាចកាន់កាប់ដី និងផ្ទះជាប់ដី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះយ៉ាងណាក៏ដោយ ជនបរទេសនៅតែអាចកាន់កាប់អចលនទ្រព្យ ក្នុងកម្រិតណាមួយ ប្រសិនបើពួកគេបានបំពេញទៅតាមលក្ខខណ្ឌតម្រូវ។ កម្មសិទ្ធិអចលនទ្រព្យបច្ចុប្បន្ន ត្រូវបានធានាសុវត្ថិភាពដោយប័ណ្ណមួយ ក្នុងចំណោម ៤ ទម្រង់ នៃប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជា ដែលមានដូចជា៖ប្លង់រឹង ប្លង់ទន់ ប្លង់រឹងប្រព័ន្ធ និងប័ណ្ណកម្មសិទ្ធិរួមឯកជន ក្នុងអគារសហកម្មសិទ្ធិ ឬត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិរួម។យើងនឹងផ្តល់ជូនលោកអ្នក នូវចំណុចសំខាន់ៗដែលត្រូវស្វែងយល់ដូចខាងក្រោម៖ ប្រភេទផ្សេងៗគ្នានៃប្លង់កម្មសិទ្ធិអចលនទ្រព្យនៅកម្ពុជា១) ប្លង់រឹង៖ ប្លង់រឹង មានភាពរឹងមាំខ្លាំងបំផុត លើការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា ហើយគឺជាប័ណ្ណកម្មសិទ្ធិដែលល្អបំផុត ក្នុងប្រទេសកម្ពុជា។ ក្នុងករណីដែលមានជម្លោះ រវាងអ្នកដែលកាន់កាប់ប្លង់រឹង និងអ្នកកាន់ប្លង់ទន់ នោះម្ចាស់ដែលមានប្លង់រឹង នឹងឈ្នះនៅលើវិវាទនេះ។ ប្លង់រឹង គឺជាប័ណ្ណកម្មសិទ្ធិ ដែលផ្ដល់ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម។ វាមានព័ត៌មានលម្អិត ដែលបានទទួលស្គាល់ និងបញ្ជាក់យ៉ាងត្រឹមត្រូវថ្នាក់ជាតិ ជាមួយនឹងការិយាល័យសុរិយោដី។ ពន្ធលើការផ្ទេរកម្មសិទ្ធិ ត្រូវបានកាត់ចំនួន៤% នៃតម្លៃអចលនទ្រព្យសរុប នៅពេលដែលមានការផ្ទេរណាមួយធ្វើឡើង ហើយការផ្ទេរប្លង់រឹង ជាទូទៅធ្វើឡើងក្នុងរយៈពេល១២ សប្តាហ៍។ គួរជ្រាបថា ជនបរទេស មិនអនុញ្ញាតឱ្យកាន់កាប់ប្លង់រឹងឡើយ។ ស្វែងយល់លម្អិតពីប្លង់រឹងនៅកម្ពុជា…
Read More