ក្រុមហ៊ុនអចលនទ្រព្យ រ៉ាយស៍ អ៊ីនវេសមែនធ៍ ឯ.ក - RISE INVESTMENT CO., LTD.

News

ឱកាសល្អ សម្រាប់អ្នកវិនិយោគខុនដូ

ឧកញ៉ាគីម ហ៊ាង៖ ២០ឆ្នាំទៀត ខ្មែរយើងនឹងរស់នៅខុនដូច្រើនមិនខាន

ទំនោរនៃការរស់នៅខុនដូនៅកម្ពុជាយើងហាក់ជានិន្នាការថ្មី សម្រាប់ប្រជាពលរដ្ឋខ្មែរយើង ដោយសារតែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅនិយមរស់នៅផ្ទះច្រើននៅឡើយ។ បើគេប្រៀធៀបអ្នករស់នៅខុនដូសព្វថ្ងៃ គេឃើញមានជនបរទេសរស់នៅច្រើនជាងខ្មែរយើង ក៏ប៉ុន្តែទំនោររស់នៅបែបស៊ីវិស័យនេះ ត្រូវបានអ្នកជំនាញលើកឡើងថា មិនយូរទេប្រជាពលរដ្ឋខ្មែរយើងនឹងងាកមករស់នៅខុនដូច្រើនមិនខាន។

មូលហេតុដែលប្រជាពលរដ្ឋខ្មែររស់នៅខូនដូច្រើន ដោយសារតែនៅកណ្តាលក្រុង មានភាពងាយស្រួលរស់នៅ ងាយស្រួលចេញដំណើរទៅធ្វើការ ទីប្រជុំជនសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយរស់នៅស្ងៀមស្ងាត់បែបឯកជន។

លោកឧកញ៉ាបញ្ជាក់ថា ២០ឆ្នាំទៀត ខណ្ឌណាក៏មានខុនដូដែរ។ មូលហេតុដោយសារតែដីមានតម្លៃថ្លៃ មិនអាចសង់ផ្ទះល្វែងបានតទៅទៀត។ ដូចជានៅបឹងកេងកងដី១ម៉ែត្រការ៉េ៥,០០០ដុល្លារ សង់ផ្ទះល្វែងអត់កើតទេ មានតែសាងសង់ខុនដូ ហើយនៅទួកគោតម្លៃដី១ម៉ែត្រការ៉េ២,៣០០ទៅ២,៥០០ដុល្លារ គេច្បាស់ជាទិញដីវាយផ្ទះចោល ហើយសង់ខុនដូ១០ជាន់ទៅ២០ជាន់មិនខាន។
ដោយឡែកនៅសែនសុខ កន្លែងខ្លះអាចនៅសង់ផ្ទះល្វែងបាន តែបើឡើងដល់៣,០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ច្បាស់ជាគេចាប់ផ្តើមសង់ខុនដូវិញម្តង ហើយលែងមានផ្ទះល្វែងហើយ។

សូមបញ្ជាក់ថា អ្នកជំនាញអចលនទ្រព្យជាច្រើន បានអះអាងស្រដៀងគ្នាថា ប្រជាពលរដ្ឋខ្មែរជាច្រើន បានចាប់ផ្តើមរស់នៅខុនដូច្រើនឡើងៗ។ ហើយនៅថ្ងៃអនាគតច្បាស់ជាអ្នករស់នៅខុនដូភាគច្រើនសុទ្ធតែជាខ្មែរ ហើយបរទេសនិងមានភាគរយតិចវិញម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

Select a language »